ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០២០កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌចំការមនបានធ្វើការឡោមពទ្ធ័នៅចំនុចផ្សារយីហោឆែវភាយជីងជៀនៅក្បែរកោះពេជ្រផ្លូវ៧៤៨ក្រុម៧៨ភូមិ១៤សង្កាត់ទន្លេរបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
ប្រត្តិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន២នាក់និងរំដោះជនជាតិចិនម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យទាំង២នាក់ខាងលើ
ទី១៖ឈ្មោះ Fang ShiQi ភេទប្រុស អាយុ៤៣ឆ្នាំស្នាក់នៅក្នុងផ្សារចិនចំនុចឃាត់ខ្លួនខាងលើ មុខរបរ ទេសចរណ៏
និងជនសង្ស័យទី២៖ ឈ្មោះ Zhang song ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ មុខរបរលក់គ្រឿងអេឡិចត្រូនិច។
ចំណែកជនរងគ្រោះមានឈ្មោះ TANG DEWEN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិនស្នាក់នៅផ្ទះជួលផ្លូវ៥១កែង៣២២សង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកង មុខរបរទេសចរណ៏។
តាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា៖ មុនពេលកើតហេតុរូបគាត់បានមកអង្គុយហូបអាហារនៅចំនុចផ្សារចិនខាងលើស្រាប់តែជនសង្ស័យមួយក្រុមបានមកចាប់រុញគាត់ចូលក្នុងបន្ទប់បង្ខាំងទុករួចតេទូរសព្ទ័ទៅបងប្រុសរបស់ជនរងគ្រោះទារប្រាក់ចំនួន៥០០០០ដុល្លាអាមេរិក
ពេលនោះបងប្រុសរបស់ជនរងគ្រោះបានវ៉េលុយចំនួន១៤០០០យ័នលុយចិនទៅឲ្យក្រុមជនសង្ស័យ ក្រោយមកបងប្រុសរបស់ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏។
បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៍មាននេះភ្លាមក៏បានសហការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមនដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម