Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ងាត់ៗ! ក្លិប AC Milan ចុះហត្ថលេខាជាមួយខ្សែការពារវ័យក្មេងម្នាក់របស់ក្លិប Lyon

ក្លិប AC Milan សម្រេចលើការចុះហត្ថលេខាយកបានខ្សែការពារបារាំង Pierre Kalulu ពីក្លិប Lyon ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

កិច្ចសន្យារបស់ខ្សែការពារសញ្ជាតិបារាំងខាងលើនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។ ការដែលសម្រេចចិត្តផ្លាស់មកចូលជាមួយ Milan នេះ គឺដោយសារតែគេចង់បានបទពិសោធន៍ថ្មីនៅទឹកដីអ៊ីតាលី ស្របពេលដែលមិនសូវមានឱកាសបង្ហាញខ្លួនលេងឱ្យ Lyon ឈុតធំនៅរដូវកាលនេះ។

ខ្សែការពារវ័យ ២០ ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ ១៦ លើកប៉ុណ្ណោះឱ្យក្លិបថ្នាលយុវជនរបស់ Lyon ក្នុងពានរង្វាន់ UEFA Youth League ក្នុងរយៈពេល ២ រដូវកាលកន្លងមក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9560649