ក្លឹបកាំភ្លើងធំ Arsenal ដែលទើបនឹងឈ្នះពាន FA Cup ថ្មីៗបានបង្ហាញពីលទ្ធផលវិជ្ជមានក្នុងការចរចារទិញកីឡាករល្អៗ នាទីផ្សារដោះដូរកីឡាករលើកនេះ ក្រោយមានព័ត៌មានអំពីការខ្ចីជើង Philippe Coutinho ពី FC Barcelona និងការជិតទិញបាន Willian ពី Chelsea ដោយគ្មានតម្លៃខ្លួន។
យោងតាម Telegraph ក្លឹបArsenal របស់ Arteta អាចនឹងមានភាគរយខ្ពស់ជាងគេក្នុងការខ្ចីជើងកីឡាករប្រេស៊ីលCoutinho ក្រោយ Bayern Munich បដិសេធមិនទិញយកកីឡាកររូបនេះ ស្របពេលដែល FC Barcelona ហាក់មិនត្រូវការខ្សែបម្រើប្រយុទ្ធរូបនេះទេ។
គួរបញ្ជាក់ផងដែរថា ព័ត៌មានក៏បានផ្សាយច្រើនអំពីការចរចារទិញយកWillian ពី Chelsea ដោយគ្មានតម្លៃខ្លួន ក្រោយកីឡាកររូបនេះជិតផុតកុងត្រាជាមួយក្លឹប Chelseaនិងចង់បានកុងត្រាជាមួយក្លឹបតោខៀវ ៣ឆ្នាំបន្ត តែត្រូវក្លឹបតោខៀវបដិសេធ ស្របពេលដែល Arsenal សុខចិត្តប្រគល់កុងត្រា៣ឆ្នាំអោយ Willian និងតម្លើងប្រាក់ឈ្នួលរហូតដល់ ១២ ម៉ឺនផោនក្នុងមួយសប្តាហ៏ទៀតផង ត្បិតខ្លួនបាន Willian ដោយគ្មានតម្លៃខ្លួន។
ប្រភព៖ Telegraph