Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស់​លក្ខណ៍​ហើយ អ្នក​​បើក​គ្រឿងចក្រ​ទន្ទ្រាន​ដី​ព្រៃ​2​នាក់​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​​អង្គរធំ បាន​ឃាត់ខ្លួន​ជន​២​នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ស្រុក​អង្គរធំ ។

ជន​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ។ រីឯវត្ថុ​តាង​គ្រឿងចក្រ យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អង្គរធំ ។

បន្ថែមពី​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​ត្រាក់​ទ​រ័​១​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​១ គ្រឿង​​ផង​ដែរ។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សៀមរាប បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នេះ​បាន​យក​គ្រឿងចក្រ​ទៅ​លួច​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9560546