Lingard បានស៊ុតបញ្ចូលទី២ប្រកួតជាប់គ្នាជាលើកដំបូងឲ្យ Manchester United ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨។
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម LASK ដោយលទ្ធផល ២-១ នៃជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League ដោយសរុបទាំង២ ជើង២ជើងគឺ ៧-១។
២គ្រាបប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Lingard នាទីទី៥៧ និង Martial នាទីទី៨៨ ខណៈការស៊ុតសងវិញមួយគ្រាប់របស់ក្រុមភ្ញៀវគឺនៅនាទីទី៥៥។
លទ្ធផលនេះបានធើ្វឲ្យពួកគេឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League ជាបន្ដ ដោយនឹងត្រូវប៉ះក្រុម FC Koebenhavn៕
ប្រភព៖ Dailymail