អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា
ស្ថានភាពពីជំងឺគ្រុនឈីក ក្នុងព្រះរាជាណចក្រកម្ពុជារបស់យើង រហូតមកដល់ថ្ងៃទី០៥ ខែសីហានេះ។
តាមរបាយការណ៍ស្រាវជ្រាវ ដោយយកចិត្តទុកដាក់ នៃក្រសួងសុខាភិបាលនេះ មានករណីសង្ស័យជំងឺគ្រុនឈីកទូទាំងប្រទេស គឺមានការកើនឡើង ១០២០ករណីសង្ស័យឡើងដល់១៧០០ ករណីសង្ស័យ ដែលកើតមានឡើងលើខេត្តចំនួន១៥ ដែលលើកមុនមានតែ១២ខេត្ត ក្រោយមកមាន៣ខេត្តទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងខេត្តកណ្តាល ។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា សូមបងប្អូនត្រូវប្រមូលសំបកដប កំប៉ុង និងកង់ឡាន ទុកដាក់ឲ្យបានល្អ ចៀសវៀងកុំឲ្យកើតជាដង្កូវទឹក នាំឲ្យមានមូសខ្លាកកើត ត្រូវលុបបំបាត់ឲ្យបានដែលអាចដក់ទឹក ចំពោះពាងទឹក និងអាងទឹក គឺត្រូវដាក់អាបែត និងលុបបំបាត់នៅសំបកកង់ ឬក៏ចាន ឆ្នាំង ដែលដាក់ឲ្យសត្វផឹក ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានបន្តថា ចៀសវៀងយ៉ាងណាកុំធ្វើឲ្យមានមូសខាំឲ្យសោះ ជាពិសេសមូសវាអាចខាំយើងនៅពេលថ្ងៃ បើមានមុងច្រលក់ថ្នាំ សូមប្រើមុងនោះ ជាជាងឲ្យមូសខាំ ៕ដោយ៖ត្នោត