សេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ៖
ថ្ងៃនេះមានជាសះស្បេីយ ៨នាក់ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ ។
គិតត្រឹម ០៧:៣០ ព្រឹក ថ្ងៃទី ៦ សីហា ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩គឺមានចំនួន ២៤៣នាក់ ដដែល រីឯអ្នកជាសះស្បេីយថ្មីបានកើនឡើងចំនួន ៨នាក់ (ជនជាតិខ្មែរ៥នាក់ ជនជាតិឥណ្ឌូនេស៊ី១នាក់ ជនជាតិឥណ្ឌា១នាក់និងជនជាតិអាមេរិក១នាក់) ដូច្នេះចំនួនអ្នកសំរាកនៅពេទ្យសល់ ៣៣នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២១០នាក់ និង #ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 68518 ស្មេីនឹង 4127 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh