
Kim Woo Bin និង Shin Min Ah បានបរិច្ចាគថវិកាចំនួន ១០០លានវ៉ុន ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់នៅប្រទេសកូរ៉េខាងត្បូង ។
យោងតាមអង្គការសប្បុរសធម៌ប្រចាំប្រទេសកូរ៉េខាងត្បូងនៅពីថ្ងៃទី៥ សីហា បានឱ្យដឹងថា Kim Woo Bin និង Shin Min Ah បានបរិច្ចាគប្រាក់ចំនួន ៥០លានវ៉ុន ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះដោយសារខ្សល់ព្យុះបក់បោកយ៉ាងខ្លាំងនៅទូទាំងប្រទេស ។
នេះមិនមែនជាលើកទី១ទេ ដែលពួកគេទាំងពីរបានបរិច្ចាគថវិកាផ្ទាល់ខ្លួន។ កាលពីមុនពួកគេបាននាំមុខក្នុងការបរិច្ចាគថវិកាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយ Shin Min Ah បានបរិច្ចាគទៅដល់ការអប់រំសម្រាប់កុមារក្រីក្រក្នុងឆ្នាំ២០០៩ រីឯ Kim Woo Bin ជាតារាមួយរូបដែលតែងតែជួយផ្តល់ជំនួយដល់យុវជនដែលមានចំណូលទាប និងផ្តល់ដល់កុមារដែលមានជំងឺមហារីក ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ alkpop