Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសកម្ពុជាឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយពេលប្លន់យកលុយជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០២០នេះថា៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់យកមកសាកសួនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុពាក់ពន្ធ័និងករណីប្លន់យកលុយជនជាតិចិនដូចគ្នា ដែលជនសង្ស័យខាងលើបានធ្វើសកម្មភាពយកកាំបិតចុងស្រួចគំរាមប្លន់យកលុយពីជនជាតិចិនដូចគ្នាចំនួន៦០០០ដុល្លាអាមេរិកនៅចំនុចបន្ទប់លេខ៨២២៣ក្នុងសណ្ឋាគារស៊ីទុយហាយកាងស្ថិតនៅសង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ កាលពីម៉ោង១២រសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០កន្លងទៅនេះ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហ័ង ជី ភេទ ស្រីអាយុ៣០ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់ជួលសង្កាត់លេខ៣ក្រុងព្រះសីហនុ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកម៉ាស្សា បានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ស៊ី ម៉ូហៃ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដដែលបានធ្វើសកម្មភាពប្លន់យកលុយ។

ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌស្នងការនគរបាលខេត្តព្រះសីហនុបានបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២០។

បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុកំពុងធ្វើការសាកសួតាមនិតិវិធី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9558158