យើងសូមណែនាំអ្នកនូវការហាត់ប្រាណដ៏អស្ចារ្យមួយដែលអ្នកគួរតែអនុវត្តមុនពេលចូលគេង។ វាជាការធ្វើលំហាត់ប្រាណបែបសាមញ្ញៗតែ ៣ វិធីប៉ុណ្ណោះប៉ុន្តែអាចនឹងធ្វើឲ្យក្តីសុបិន្តរបស់អ្នកអំពីជើងដែលស្លីមនិងស្រឡូនស្អាតក្លាយជាការពិតបានតាមវិធីទាំងនេះ៖
១. ក្បាច់លើកជើងម្ខាង៖
ក្បាច់នេះអ្នកត្រូវប្រែទៅចំហៀងហើយលើកជើងម្ខាងឡើងលើចុះឡើងៗ។ ជើងម្ខាងធ្វើចុះឡើងយ៉ាងតិចឲ្យបាន ៣០ វិនាទីទៅ។
២. ក្បាច់លើកជើងទាំងពីរឡើងលើ៖
ដាក់ខ្នងនិងដៃដេកឲ្យត្រង់នៅលើឥដ្ឋរួចហើយលើកជើងទាំងពីរត្រង់ឡើងទៅលើ។ លើកចុះឡើងៗយ៉ាងតិចក៏ ៣០ វិនាទីឡើងទៅ។
៣. ក្បាច់ទប់ជង្គង់រួចបោះទៅចុះមុខឡើងៗ៖
ដាក់ខ្នងឲ្យត្រង់លើឥដ្ឋរួចហើយធ្វើចលនាជើងដោយទប់ត្រឹមជង្គង់រួចបោះទៅមុខចុះឡើងៗ។ ធ្វើបែបនេះច្រើនដងតាមដែលអ្នកធ្វើបាន៕ ប្រែសម្រួល៖ ឡាវែនដឺរ