
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ គឺជាខួបលើកទី៦ ដែលបានបង្កើតក្លិបអ្នកគាំទ្ររបស់ក្រុមតារាចម្រៀង EXO ។
ក្រុម EXO បានប្រកាសឈ្មោះក្លិបអ្នកគាំទ្រជាផ្លូវការរបស់ពួកគេជាលើកទី១ ដែលមិនធ្លាប់មានហើយត្រូវបានគេប្រារព្ធខួបលើកទី៦ ក្នងថ្ងៃនេះតែម្តង។ អ្នកគាំទ្រមានការរីករាយជាខ្លាំងដែលជាប្រធានក្រុម EXO គឺលោក Suho ក៏ដូចជាសមាជិកក្រុម រួមមាន Baekhyun, Chanyeol, Kai និង Sehun បានជូនពរដល់ក្រុមគាំទ្រជាទីស្រលាញ់របស់ពួកគេ ។
នៅប៉ុន្មានម៉ោងមុននេះមានសមាជិកក្រុម EXO ពីរនាក់ផ្សេងទៀត គឺ Lay និង Chen ក៏បាននិយាយពាក្យស្វាគមន៍ដល់អ្នកគាំទ្ររបស់ពួកគេផងដែរ Lay ក៏បានបង្ហោះក្នុង Instagram ផ្លូវការរបស់គាត់នៅថ្ងៃទី៥ សីហា ដោយសរសេរថា “EXO-L រីករាយខួប ៦ឆ្នាំ” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop