Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនជនដៃដល់២នាក់ ទៅតុលាការ ករណីឃាតកម្មសម្លាប់មនុស្ស២នាក់

​រតនគិរី ៖ មន្ត្រីជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការករណីឃាតកម្មសម្លាប់មនុស្សនា២ក់ ក្នុងចំការចេកក្រុមហ៊ុន ហ័ងអាញ់ នៅស្រុកកូនមុំ ខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឱ្យដឹងថា ក្រោយការសួរនាំជនដៃដល់រួចមក ពួកគេ និងវត្ថុតាងមួយចំនួន ដូចជាម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព, កូនកាំបិតចុងស្រួច ១គោម២ និងស្បែកជើង២គូ (របស់ជនរងគ្រោះ) ត្រូវបញ្ជូនទៅកាន់តុលាការ។​ ជនសង្ស័យទី១. ឈ្មោះ សេត លី (ជាជនដៃដល់) និងជនសង្ស័យទី២. ឈ្មោះ លី ក្រីវាន់ (ជាអ្នកសមគំនិត)។

សូមបញ្ជាក់ថា ក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តរតនគីរី (ម្ចាស់ករណី) និងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃ ប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។ ជនរងគ្រោះទី១. ឈ្មោះ បាក់ ណាន (សាហាយជាមួយប្រពន្ធជនដៃដល់) និងទី២. ឈ្មោះ គឹម សារឿន (បងថ្លៃ ឈ្មោះ បាក់ ណាន)។

បើតាមចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់.កតែម្ដង។ ពេលនោះ បងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារ.កបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់ នៅក្នុងថ្លុកឈាម។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ រហូតដល់ថ្ងៃទី២៤ ខែកក្កដាទើបមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកសម្លាប់នៅក្នុងចំការចេក ហើយកម្លាំងជំនាញបើកការស្រាវជ្រាវតែម្ដង៕ផេង​ ភាព

from: https://tnaot.com/km/m/detail/article/9557626