ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈក្មេងរងគ្រោះ បានយកពូថៅ ទៅវាយកម្ទេចព្រីភ្លើង ដែលតខ្សែភ្លើងពីលើផ្ទះ ដាក់ព្រីនៅលើគ្រែក្រោមផ្ទះ សម្រាប់ដាក់កង្ហាដេកលេងពេលថ្ងៃ ទើបបណ្តាលឱ្យឆក់ស្លាប់តែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី៤ សីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ខណៈពេលឪពុកម្តាយមិននៅផ្ទះ។
ក្មេងស្រីរងគ្រោះ ឈ្មោះបញ្ញា ស្រីឡា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ នាងត្រូវបានរងរបួសរលាត់ស្បែក មេដៃខាងឆ្វេង។
ដោយឡែកឪពុកឈ្មោះ ផល បញ្ញា អាយុ២៦ឆ្នាំ ជាកសិក និងម្តាយឈ្មោះ កុសល់ ចន្ទ្រា អាយុ២១ឆ្នាំ ជាកសករ និងម្តាយ ឈ្មោះ កុសល ចន្ទ្រា រស់នៅជាមួយគ្នា។
បើតាមនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ឪពុកម្តាយរបស់ជនរងគ្រោះ បានតខ្សែភ្លើងពីលើផ្ទះ ដាក់ព្រីនៅលើគ្រែក្រោមផ្ទះ សម្រាប់ដាក់កង្ហាដេកលេងពេលថ្ងៃ។ លុះដល់ថ្ងៃទី០៤ សីហា វេលាម៉ោងប្រហែល១០ ឈ្មោះ កុសល់ ចន្ទ្រា ត្រូវជាម្តាយ បានចេញទៅក្រៅ ដោយទុកឲ្យជនរងគ្រោះនៅលេងជាមួយក្មេងៗនៅក្បែរផ្ទះ ។
មួយសន្ទុះក្រោយមក ជាម្តាយក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនស្រីរងគ្រោះដេកនៅលើដីមានសភាពស្លេកស្លាំង និងឃើញមានដុំព្រីភ្លើងបែកគំរប និងពូថៅតូចមួយនៅក្បែរនោះដែរ ក៏ឆោឡោឡើង ស្រែកហៅគេជួយ។
សមត្ថកិច្ចបានត្រួតពិនិត្យលើសាកសពរកឃើញថា សាកសពមានស្នាម របួសរោលខ្លោចមេដៃខាងឆ្វេង១កន្លែងក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរ ឲ្យកត់សម្គាល់នោះទេ៕ ដោយ៖ត្នោត