Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុអ្វី? ទើបស្រី​ស្រស់​ម្នាក់​ធ្លាក់​ពីលើ​ខុន​ដូរ​ជាន់​ទី​១២

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​នារី​រង​គ្រោះ​ខាងលើ​ជា​ជនជាតិ​ចិន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ ១២០៨ ជាន់​ទី​១២ កន្លែង​កើតហេតុ​ខាងលើ ។សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​នារី​រង​គ្រោះ​ខាងលើ​ជា​ជនជាតិ​ចិន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ ១២០៨ ជាន់​ទី​១២ កន្លែង​កើតហេតុ​ខាងលើ នៅ​ចំណុច CONDO THE PENTHOUSE residence ផ្លូវ​សុធារស ស្ថិត​ក្នុងភូមិ​៥ ក្រុម​២៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

តាម​ប្រភព​ពី​សន្តិសុខ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​កំពុង​តែ​យាម​នៅ​ក្រោម​ខុន​ដូរ ស្រាប់​តែ​ប្រទះ​ឃើញ​នារី​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ខុន​ដូរ​មក​ដល់​ក្រោម​បែកក្បាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ដោយ​មិនដឹង​ថា រអិល​ជើង​ធ្លាក់​ចុះ ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​នោះ​ទេ ហើយ​ក៏​មិន​ថា​ធ្លាក់​ពី​ជាន់​ទី​ប៉ុន្មាន​ដែរ ។

ចុងក្រោយសមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទប់​ជន​រង​គ្រោះ​ស្នាក់​នៅ​មាន​គ្នា​៣​នាក់ សុទ្ធតែ​ជា​ស្រី​ៗ​ទាំងអស់ ហើយ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​លោត​ចុះ​ពីលើ​អគារ​ខុន​ដូរ​នោះ គឺ​នៅ​តែ​ម្នាក់ឯង​នោះ​ទេ​។ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម គឺ​រក​ឃើញ​ថា ជន​រង​គ្រោះ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ចំណែក​ចំពោះ​ករណី​ផ្សេង​ៗ​ទៀត សមត្ថកិច្ច​កំពុង​តែ ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ហើយ ។ ហើយ​ចំពោះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ​ផង​ដែរ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9557218