ប្រទេសហ្វ៊ីលីពីន ៖ ពលរដ្ឋហ្វ៊ីលីពីនច្រើនលាននាក់នាថ្ងៃទី៤សីហា ត្រូវបានប្រកាសប្រាប់ឲ្យដឹងពីការចាត់វិធានការបង្ខាំងជាថ្មី ប្រឈមមុខនឹងភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលនៃវីរុសCOVID-19 ដែលហាក់ដូចជាខ្លាំងក្លាបំផុត ជាពិសេសនៅអាមេរិកខាងត្បូងនិងការ៉ាអ៊ីប ដែលនៅតំបន់នោះ ចំនួនអ្នកឆ្លងមានលើសពី៥លាននាក់ហើយ។
មនុស្សជាង២៧លាននាក់ គឺប្រមាណជា១ភាគ៤នៃចំនួនប្រជាជនហ្វ៊ីលីពីន ត្រូវចាប់បង្ខំជាថ្មី ឲ្យស្ថិតនៅក្នុងផ្ទះ ក្រោយការប្រកាសអាសន្នរបស់សមាគមគ្រូពេទ្យ ដែលបានព្រមានថា ប្រទេសកំពុងតែចាញ់ការប្រយុទ្ធប្រឆាំងវីរុសCOVID-19 បើពុំបង្ខាំងប្រទេសជាថ្មីទេនោះ។ ចាប់តាំងពីដើមខែមិថុនាមក ពេលដែលផ្នែកដ៏ធំរបស់ប្រទេស ចាកចេញពីការបង្ខាំងការឆ្លងវីរុសបានហក់ខ្ពស់បំផុត ដែលពេលនេះឡើងដល់ជាង១០០.០០០នាក់ហើយ។
វិធានការបង្ខាំងជាថ្មីត្រូវបានប្រកាស២៤ម៉ោងមុន ដែលនាំឲ្យប្រជាជនច្រើននាក់នៅជាប់គាំងក្នុងទីក្រុងម៉ានីល ជាមួយការបញ្ឈប់ការដឹកជញ្ញូនរួមពិសេសជើងហោះហើរនៃយន្តហោះ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព