Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្រស់កូនស្រី កែវ ស្រី​នាង ស្រស់​ស្អាត​ដល់​ម្លឹ​ង ហើយ​មុខកាត់​ទៅ​អ្នក​ម្តាយ​ខ្លាំង​ទៀត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​រូប​សម្រស់​ស្រស់​សោភា អ្នក​នាង កែវ ស្រី​នាង បាន​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង​លើ​ទេព​កោសល្យ​នៃ​ការ​សម្តែង​របស់​នាង ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត​នាង​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​នាង​បាន​បង្ហាញមុខ​កូនស្រី​ជាទី​ស្រលាញ់ ដែល​ចម្រើន​វ័យ​ធំ​ពេញ​រូបរាង ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺថា កូនស្រី​តារា​សម្តែង​រូប​នេះ គឺជា​កូនកាត់​ឈាមជ័រ​ជាមួយ​ប្តី​បរទេស មាន​រូប​សម្រស់​ស្អាត​ខ្លាំង​។

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​រូប​នេះ​បា​នប​ញ្ជេ​ញ​រូប​កូនស្រី​ប៉ុន្មាន​សន្លឹក តាម​រយៈ​បណ្តាញ​សង្គម Instagram ជាមួយនឹង​រូប​សម្រស់​ធំ​ពេញក្រមុំ​ស្តូក​តែ​ម្តង ជា​ពិសេស​ទម្រង់​មុខកាត់​បរទេស​ដោយសារ​តែ​នាង​មាន​ឪពុក​ជា​ជនជាតិ​អង់គ្លេស ។ យ៉ាងណាមិញ បន្ទាប់​ពី​បង្ហោះ​រូប​កូនស្រី​ជា​ច្រើន​សន្លឹក​រួច​មក តារា​សម្តែង​ស្រីពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ​រូប​នេះ​មិន​បាន​ប្រាប់​មហាជន និង​អ្នកគាំទ្រ​អោយ​បានដឹង​ពី​ឈ្មោះ និង​អាយុ​កូនស្រី​ជាទី​ស្រលាញ់​នោះ​ឡើយ ។

ប៉ុន្តែ​មហាជន​បាន​សន្មត់​ថា កូនស្រី​របស់​នាង​មាន​អាយុ​ប្រហែល​ជិត​១៨​ឆ្នាំ​ហើយ ពីព្រោះ​តែ​តារា​សម្តែង​រូប​នេះ​បាន​រៀប​ការ​ជា​ប្តី​បរទេស​តាំងពី​ឆ្នាំ​២០០៣​មក​ម៉្លេះ ។ តែបើ​ក្រឡេក​ទៅ​មើលរូប​សម្រស់​របស់​កូនស្រី​ជាទី​ស្រលាញ់​របស់​នាង​វិញ​បាន​ធ្វើ​អោយ​មហាជន​លាន់មាត់​ថា មានមុខមាត់ ស្រស់​ស្អាត​ខ្លាំង​កាត់​ទៅ​រក​អ្នក​ម្តាយ​ទៅ​ហើយ ពីព្រោះ​តែ​ពួក​គេ​សមជា​បងប្អូន ជា​ជាង​ម្ដាយ និង​កូន ជា​ពិសេស​អ្នក​ទាំង​ពីរ​មើលទៅ​ដូច​ជា​កូនភ្លោះ​អ៊ីចឹង​នៅ​ពេល​ថត​ទន្ទឹម​គ្នា​នោះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9557124