Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រភេទត្រីជិតផុតពូជមួយចំនួន ត្រូវបានហាមឃាត់លក់ដូរ និងការនេសាទខុសច្បាប់

រដ្ឋបាលជលផលខេត្តក្រចេះ បានព្រមានចាត់វិធានការ ចំពោះអាជីវករទាំងឡាយណា ដែលហ៊ានធ្វើការ ដឹកជញ្ជូនប្រភេទត្រីមួយចំនួន ដែលជិត​ផុត​ពូជ ដើម្បីយកទៅលក់ដូរនៅលើទីផ្សារ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ​និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស លោក ម៉ុ​ក ពន្លក បានដឹកនាំកម្លាំង ចុះទៅបង្រ្កាបករណី​បទល្មើស​នេសាទខុសច្បាប់ជាទ្រង់ទ្រាយធំ ព្រមទាំងបានធ្វើការ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​លក់​ត្រី ដោយ​ហាម​មិន​ឱ្យ​ទិញ លក់​និង​ដឹក​ជញ្ជូន​ប្រភេទ​ត្រី ​ដែល​កំពុង​រង​គ្រោះ ជិត​ផុត​ពូជ​ និង​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់​ឡើយ។

លោក ម៉ុ​ក ពន្លក បានព្រមានថា ​អាជ្ញាធរ​និង​ចាត់វិធានការ​ច្បាប់ ​ទៅ​លើ​អាជីវករ​ទាំងឡាយ​ណា ​​ដែល​មិនព្រមស្ដាប់​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​នៅ​តែ​បន្ត​ទិញ​លក់​ប្រភេទ​ត្រី ​ដែល​មន្ត្រីជំនាញ​បាន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ហើយ​នោះ។

ចំពោះប្រភេទ​ធនធានត្រី ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុតពូជ​មាន​ចំនួន២៩​ប្រភេទ ដែល​មានឈ្មោះ​ដូច​នៅ​លើ​រូប​ផ្ទាំង​ស្ទីក​ឃ័​រ ដែល​មន្ត្រី​ជំនាញ​បានចែក​ជូន​ ​អាជី​វករ​និង​បិទ​នៅ​តាម​ទីផ្សារ​។

ហើយ​ត្រី​ដែល​មាន​លក់​លើ​ទីផ្សារ ក្នុងខេត្តក្រចេះ ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ហាមឃាត់​រួម​មាន​៖ ត្រី​ក្របី​ ត្រី​ត្រសក់​ ត្រី​គល់រាំង​ ត្រី​រមាស​ ត្រី​ត្រចៀកដំរី​ អណ្ដើក​ទឹក និង​ក​ន្ទា​យ​ក្បាល​កង្កែប ជាដើម​។ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9557095