Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាកាសធាតុអំណោយផល ធ្វើឱ្យដំណាំដំឡូងមី នៅខេត្តប៉ៃលីន ដុះលូតលាស់ល្អ

​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានបង្ហាញពីភាពសប្បាយ​រីករាយ​ ខណៈភ្លៀងធ្លាក់ជាច្រើនមេបន្ត​បន្ទាប់គ្នា បានធ្វើឱ្យដំណាំដំឡូងមីរបស់ពួកគាត់ ដុះលូតលាស់បានល្អ នឹងអាចទទួលបានទិន្នផលខ្ពស់​នៅ​ឆ្នាំក្រោយ។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឆៃ សំ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ​ដាំដំឡូង​មី​៨​ហិ​កតា គាត់ចាប់ផ្តើមដាំ តាំងពី​ខែឧសភា ឆ្នាំ​២០២០។ ​រយៈពេល​ត្រឹមតែ​៤​ទៅ​៥​ចុងក្រោយនេះ ​ដំណាំ​ដំឡូង​មី​របស់​គាត់ ​ត្រូវ​ទឹកភ្លៀង​ជា​រឿយ​ៗ​ឥត​ដាច់ បណ្តាល​ឱ្យ​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ។ “នៅ​ពេល​ប្រមូល​ផល​ឆ្នាំ​ក្រោយ នឹង​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​​”។

កាលពី​ឆ្នាំ​មុន តំបន់របស់គាត់ខ្សត់​ទឹកភ្លៀង​បន្តិច ដោយ​ចម្ការ​របស់​គាត់​ត្រូវ​បាន​ដាំ​ជាច្រើន​លើក​ច្រើន​សារ ទម្រាំ​តែ​ដុះ​លូតលាស់​រហូត​បាន​ប្រមូល​ផល។ ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី​នេះ ដាំ​តែ​ម្តង​គត់ មិន​ចំណាយ​ដើម​ទុន និង​ពូជ​អស់​ច្រើន​នោះ​ទេ។

ជាមួយគ្នាផងដែរំ កសិកររូបនេះមានក្តីរំពឹងថា ​ឆ្នាំ​ក្រោយ​តម្លៃ​ដំឡូង​មី​មាននឹងកើនខ្ពស់ អាច​ឱ្យ​គាត់​សល់​ថវិកា សម្រាប់​សង​ជំពាក់​បំណុល​គេ​រួចរាល់ តែ​បើសិនជា​ទីផ្សារ​ធ្លាក់​ថ្លៃ ទោះបីជា​ដំឡូង​មី​ល្អ​ប៉ុណ្ណា ក៏​លំបាក​ក្នុង​ការ​សល់​យក​ប្រាក់​សម្រាប់​សង​ជំពាក់​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9556987