Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរស្រុកម៉ាឡៃ សម្រេចបើកច្រកទ្វារព្រំដែន ខណៈថៃមិនអនុញ្ញាតឱ្យទំនិញខ្មែរចូល

អាជ្ញាធរជាប់ព្រំដែនកម្ពុជា-ថៃ កាលពីប៉ុន្មានថ្ងៃមុននេះ បានជួបជុំគ្នា ដើម្បីពិភាក្សាលើការនាំចូល​នាំ​ចេញ​ទំនិញ រវាងប្រទេសទាំងពីរ។

ជាលទ្ធផលនៅក្នុងកិច្ចពិភាក្សានេះ កម្ពុជាបានសម្រេចបើកច្រកទ្វារព្រំដែនម៉ាឡៃ ដើម្បីឱ្យទំនិញថៃបាន​ឆ្លង​ចូលមកកម្ពុជា ប៉ុន្តែប្រទេសថៃនៅមិនទាន់បញ្ជាក់ ការបើកច្រកទ្វារព្រំដែនរបស់ខ្លួន ដើម្បីឱ្យទំនិញខ្មែរចូលវិញនោះទេ។

លោក ជា សេង​អាន ប្រធាន​ស្នាក់​ការ​ច្រក​ព្រំដែន​ម៉ា​ឡៃបានប្រាប់ឱ្យដឹងថា ក្រោយ​កិច្ចប្រជុំ​រវាង​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​-​កម្ពុជា និង​អភិបាលខេត្ត​ស្រះ​កែវ​-​ថៃ បាន​សម្រេច​បើក​ច្រកព្រំដែន​ម៉ា​ឡៃ​ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​កន្លង​មក ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​សម្រេច​បើក​ច្រកព្រំដែន​ម៉ា​ឡៃ គឺ​មាន​តែ​ទំនិញ​ថៃ​ទេ​ទើប​អាច​នាំ​ចូលបាន ដែល​មាន​គ្រឿងសំណង់ ដែក ស៊ីម៉ង់ត៍ ក្បឿង និង​គ្រឿង​ឧបភោគបរិភោគ និង​ជ្រូក​រស់​ដែល​ក្រុមហ៊ុន​នាំ​ចូល​ឆ្លងកាត់​ទៅ​វៀតណាម ។

ជាទូទៅ​ទំនិញ​កម្ពុជា ដែលត្រៀមនាំចូលទៅប្រទេសថៃ ​មានដូចជា​ដំឡូង​មី ពោត សណ្តែក របស់​ប្រជា​កសិករ​នៅ​ស្រុក​ម៉ា​ឡៃ​។ ដោយឡែកថៃវិញ​បាន​នាំ​ចូលជ្រូក​រស់​ក្នុង​១​ថ្ងៃ​ៗ​ ប្រមា​ណ​៥០០​ក្បាល ដែល​មាន​ក្រុមហ៊ុន​២ ​នាំ​ចូល​ដោយ​ស្របច្បាប់​ តាម​ច្រក​ម៉ា​ឡៃនេះផងដែរ។ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9556863