ភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកដែលធ្លាក់ ពីលើ ដូភែនហោស រេស៊ីដេន (PENTHOUSE) ជាស្រ្តី មានឈ្មោះ LIN BINGYI ភេទស្រី អាយុ២០ ជនជាតិចិន ស្នាក់នៅខុនដូ ភែន ហោសរ៉េស៊ីដែន បន្ទប់លេខ១២-០៨ ជាន់ទី១២ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខEF745652 បានលោតសម្លាប់ខ្លួន ។
សូមជម្រាបថា មានការភ្ញាក់ផ្អើល ជាជនជាតិបរទេសម្នាក់ បានធ្លាក់ ពីលើអគារស្លាប់ បង្កការភ្ញាក់ផ្អើលកាល ពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចអគារខុនដូ PENTHOUSE តាមបណ្តោយផ្លូវសុធារស់ ចំណុចខាងមុខផ្សារអ៉ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីសន្តិសុខបានឱ្យដឹងថា ដំបូងរូបគាត់កំពុងឈរ យាមនៅទីតាំងខាងលើលុះមកដល់វេលាកើតហេតុ ក៏ស្រាប់តែជនរងគ្រោះបានធ្លាក់ ពីលើអគារជាន់ទី១២ មកដីស្លាប់ភ្លាមៗ ។ សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីជនជាតិចិនរូបនេះ បានលោតពីលើអគារជាន់ទី១២ បណ្តាលឱ្យស្លាប់ តែនៅមិនទាន់ដឹងមូលហេតុ ព្រោះកំពុងធ្វើការស៊ើបអង្កេតបន្ត។សពតម្កល់ នៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ផេងភាព