Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ផ្ញើសារជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ផ្ញើសារជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៨ឈានចូល៦៩ឆ្នាំ

(ភ្នំពេញ) ៖ លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ ផ្ញើសារជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៨ឈានចូល៦៩ឆ្នាំ ។ នាឱកាសនេះ លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មី បន្ថែមទៀតដ៏ត្រចះត្រង់ ក្នុងបេសសកម្មដ៏ឧត្ដុង្គឧត្ដម របស់សម្ដេចចំពោះប្រជាជន និងប្រទេសជាតិ។

លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

from: https://tnaot.com/km/m/detail/article/9556748