ជានិច្ចកាលរោគសញ្ញា ដែលត្រូវបានរកឃើញ លើអ្នកផ្ទុកមេរោគកូវីដ១៩ គឺច្រើនតែស្តែងចេញឱ្យឃើញនូវសញ្ញាមួយចំនួន ដែលមានដូចជា៖ ក្តៅខ្លួន ឬញាក់ ក្អក ពិបាកដកដង្ហើម ឬដង្ហក់ អស់កម្លាំង ឈឺសាច់ដុំ ឈឺខ្លួន ឈឺក្បាល បាត់បង់ក្លិន ឬរសជាតិ ឈឺបំពង់ក តឹងច្រមុះ ឬហៀរសំបោរ ក្អួតចង្អោរ ឬរាគជាដើម។
ប៉ុន្តែអ្វីដែលកំពុងតែធ្វើឱ្យអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល គឺអ្នកជំងឺដែលផ្ទុកមេរោគកូវីដ១៩ បានលេចចេញនូវរោគសញ្ញាចម្លែកផ្សេងទៀត ដែលទើបនឹងកើតមានថ្មីៗ ដូចជាបញ្ហាចង្វាក់បេះដូង តឹងណែនក្នុងទ្រូង ឈឺសន្លាក់ មានកន្ទួលក្រហមជាដើម។
ជាមួយនឹងបញ្ហានេះ វាបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាល ដោយសារតែភាពចម្លែករបស់វា នៅក្នុងការលេចចេញនូវរោគសញ្ញថ្មីៗនិងមានភាពចម្លែកបែបនេះ។
អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា រោគសញ្ញានេះ អាចនឹងអូសបន្លាយរហូតដល់ច្រើនខែ ក្នុងចំណោម អ្នកជំងឺខ្លះ។ រោគសញ្ញានៃកូវីដ-១៩ ជាទូទៅលេចឡើងរយៈពេល ពី២ទៅ១៤ថ្ងៃ បន្ទាប់ពីការឆ្លងនៃ មេរោគ៕ ដោយ៖ត្នោត