ក្លឹបមេឃខៀវ Manchester City បានចរចាទិញបានខ្សែស្លាបរបស់ក្រុម Valenciaកីឡាករ Ferran Torres ជាផ្លូវការក្នុងតម្លៃខ្លួនប្រមាណ ២១ លានផោន ស្មើនឹង ២៧លានដុល្លារ។
កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានសង្ឃឹមថានឹងមកជំនួសកន្លែងLeroy Sane ដែលបានចាកចេញទៅ Bayern Munich។ Ferran Torres បានចុះកុងត្រាពេលវែង គឺ៥ឆ្នាំជាមួយក្លឹបមកក្រុម Manchester និងបានក្លាយជាកីឡាករពេញច្បាប់របស់ Pep Guardiolaក្នុងរដូវកាល ២០២០-២០២១ នេះ។
គួរបញ្ជាក់ផងដែរថា Valencia អាចនឹងទទួលទឹកប្រាក់រង្វង់ ១១លានផោនបន្ថែមទៀតដោយមានលក្ខខណ្ឌ័ផ្សេងៗបន្ថែមក្នុងកុងត្រា។ ជាថ្មីម្តងទៀត Man City បានយកឈ្នះលើក្រុមធំៗអឺរ៉ុបដូចជាManchester United និង Real Madrid ជាដើមដើម្បីចុះកុងត្រាយកកីឡាករវ័យក្មេងរូបនេះ។
ប្រភព៖ Goal