សាធុជនអ្នកធ្វើទានបំពេញបុណ្យកុសលរមែងបានសុខចម្រើនក្នុងលោកនេះផង និងទៅក្នុងអនាគតជាតិនឹងទទួលបានអានិសង្ស៥ប្រការជាដរាប គឺផលបុណ្យនេះនឹងមិនបាត់ទៅណាទេ ។
បុណ្យកុសលដែលយើងដោយចិត្តបរិសុទ្ធ ជ្រះថ្លាពិតៗរមែងទទួលបានអានិសង្ស៥យ៉ាងគឺ ១-រមែងមានប្រាជ្ញាក្លៀវក្លាមុះមុត ២-រមែងមានពណ៍សម្បុរល្អ ៣-រមែងមានរូបយ៉ាងល្អ ៤-រមែងមានទ្រង់ទ្រាយល្អ ៥-នឹងបានទៅកើតជាស្តេចចក្រនៅក្នុងជាតិណាមួយពុំខានឡើយ ។
អានិសង្សបុណ្យទាំងប្រាំប្រការនេះរមែងជូនដំណើរអ្នកប្រព្រឹត្តល្អទៅទុកនៅក្នុងទីដ៏សុខសាន្តនាឋានទេវលោក ឬបើកើតក្នុងឋានមនុស្សលោក ក៏ស្ថិតនៅក្នុងត្រកូលឧត្តមខ្ពង់ខ្ពស់បរិបូណ៌ទ្រព្យសម្បត្តិ បុណ្យ ឋានៈខ្ពង់ខ្ពស់ ។ដោយ៖កោះសន្តិភាព