យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២០២នាក់ (ស្មើនឹង៨៣,១៣%) ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់។ ក្នុងនោះមានស្រី ៤៥នាក់ និងបុរស១៥៧នាក់។
អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប២៤៣នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤០នាក់។ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀតមានចំនួន៣នាក់ នៅមណ្ឌលសុខភាពចាកអង្រែរាជធានីភ្នំពេញ មានចំនួន៣១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន៦នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ចំនួន១នាក់
ដោយឡែកករណីជាសះស្បើយ ស្រ្តីជនជាតិខ្មែរ១នាក់ និងស្រ្តីជនជាតិអាមេរិកកាំង១នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី បានកើតទៅលើបុរសជនជាតិខ្មែរ១នាក់ និងស្រ្តីជនជាតិកាហ្សាក់ស្តង់ចំនួន១នាក់៕ ដោយ៖ ឃួន លក្ខិណា