អតីតអ្នកចាំទីរបស់ក្រុមអធិរាជស Real Madrid លោក Iker Casillas បានសម្រេចចិត្តជាផ្លូវការក្នុងការលាឈប់ពីការលេងបាល់ទាត់អាជីពហើយ ក្នុងវ័យ ៣៩ឆ្នាំ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនអោយក្រុមអធិរាជស ចំនួន ៧៣៥ ប្រកួតដោយចំណាយពេលអស់ ១៦ឆ្នាំ និងបានឈ្នះ Champion League ចំនួន៣ ពានលីគ La Liga ចំនួន ៥។ លើសពីនេះ Casillas ក៏បានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានWorld Cup ក្នុងឆ្នាំ ២០១០ និងពាន Euro ក្នុងឆ្នាំ ២០០៨ និង ២០១២ ផងដែរ។
គួរបញ្ជាក់ផងដែរថា Casillas បានផ្លាស់ពីក្រុម Real Madrid ទៅក្រុម Porto កាលពីឆ្នាំ ២០១៥ ដោយបានឈ្នះពានលីគចំនួន ២ និង Portugese Cup ១។ គាត់បានកើតជំងឺគាំងបេះដូងក្នុងខែមេសា ២០១៩ និងមិនបានលេងរហូតដល់បច្ចុប្បន្ននេះ។
ប្រភព៖ BBC Sports