ប្រទេសអេស្ប៉ាញ ៖ សង្ស័យពីរឿងពុករលួយ និងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការកំពូល អតីតព្រះមហាក្សត្រអេស្ប៉ាញព្រះចៅ JUAN CARLOSទ្រង់ប្រកាសនាថ្ងៃទី៣ សីហា ពីការសម្រេចព្រះទ័យយាងចាកចេញពីប្រទេស ក្នុងសារលិខិតមួយច្បាប់របស់ទ្រង់ ផ្ញើថ្វាយព្រះរាជបុត្រព្រះមហាក្សត្រFELIPE VI។
ក្នុងសេចក្ដីប្រកាសមួយព្រះបរមរាជវាំងគូសបញ្ជាក់ថា អតីតព្រះមហាក្សត្រទ្រង់សរសេរក្នុងសារលិខិតផ្ញើថ្វាយព្រះរាជបុត្រថា ទ្រង់ពេលនេះកំពុងបំពេញព្រះរាជកិច្ចបម្រើប្រជាជនអេស្ប៉ាញ ក្នុងព្រះឋានៈជាព្រះមហាក្សត្រ ហើយបិតាសូមថ្វាយដំណឹងដល់ទ្រង់ ពីការសម្រេចព្រះទ័យនិរទេសខ្លួនចេញពីប្រទេស ក្នុងដំណាក់កាលនេះ។ ព្រះបុត្រាទ្រង់FELIPE VIបានយល់ស្របតាមព្រះទ័យនោះ និងទ្រង់ថ្លែងអំណរព្រះគុណចំពោះការសម្រេចព្រះទ័យបែបនេះរបស់ព្រះបិតា។
កាលពីដើមខែមិថុនា តុលាការកំពូលអេស្ប៉ាញ បានប្រកាសពីការបើកការស៊ើបអង្កេតមួយ ដើម្បីឲ្យដឹងថា តើអតីតព្រះមហាក្សត្រអង្គនោះ ពិតជាអ្នកទទួលខុសត្រូវក្នុងរឿងពុករលួយមួយ ទាក់ទិនពេលអារ៉ាប៊ីសាអូឌីតបានឲ្យក្រុមហ៊ុនអេស្ប៉ាញមួយ កសាងផ្លូវរថភ្លើងលឿននៅទីក្រុងឡាម៉ិកដែរឬយ៉ាងណា៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព