Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្ស័យជិះម៉ូតូធ្លាក់ប្រឡាយកាយដាក់លូខ្លួនឯងត្រូវ ម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់

ភ្នំពេញ: បុរសម្នាក់ត្រូវបានម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ សង្ស័យជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបណ្តាលឲ្យរេចង្កូចធ្លាក់ចូលប្រឡាយកាយដាក់លូដីឡូត៍មួយកន្លែង៕បង្កឲ្យមានកាលភ្ញាក់ផ្អើលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហាឆ្នាំ ២០២០នៅតាមចំណុចប្រឡាយលូដីឡូត៍ មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីបុរសម្នាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុមានកម្មករដែលធ្វើរបងនៅចំណុចដីឡូត៍កើតហេតុខាងលើបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1B-4299ធ្វើដំណើរទៅដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវងងឹតផងបានរេចង្កូចមកខាងស្តាំដៃធ្លាក់មកចិញ្ចើមផ្លូវជាង២០ ម៉ែត្របណ្តាលឲ្យដួលចូលប្រឡាយកាយសំរាប់ដាក់លូត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់នៅនឹងកន្លែងកើតហេតុ៕

ប្រភពដដែលបានបន្តទៀតថាក្រោយពីឃើញហេតុការណ៍នេះពួកគេក៏នាំគ្នាបានរាយការណ៍ប្រាប់ទៅម្ចាស់ដីបន្ទាប់មកម្ចាស់ដីក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់រូចធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ ចំពោះករណីខាងលើនេះមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ រងចាំសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យទើបដឹងថាជាករណីអ្វីឲ្យពិតប្រាកដ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ផេង ​ភាព

from: https://tnaot.com/km/m/detail/article/9556136