គិតត្រឹមព្រឹកនេះទូរសព្ទ OnePlus Nord របស់ក្រុមហុ៊ន OnePlus មានលក់នៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលត្រៀមចេញលក់ក្នុងរយៈពេល ២៤ម៉ោងទៀត។ ហើយក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្រយ៉ាងខ្លាំងដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ។
ក្រៅពីចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ទូរសព្ទ OnePlus Nord នឹងធ្វើការលក់នៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត ក្នុងរយៈពេល២ថ្ងៃទៀត គឺចាប់នៅថ្ងៃទី៦ ខែសីហា ។
ទូរសព្ទនេះគឺដាក់លក់ក្នុងតម្លៃ ៥០០ ដុល្លារ ប្រហែលជា ៤៤៥ ផោន ប៉ុន្តែទំនងជានឹងប្រែប្រួលតម្លៃនៅពេលដែលម៉ូឌែលនេះចេញលក់នៅអឺរ៉ុប និងឥណ្ឌា។ ក្រុមហ៊ុន OnePlus ក៏បានរៀបចំការបញ្ជាទិញជាមុននៅបណ្តាប្រទេសអឺរ៉ុបដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក វេលាម៉ោង ៨ ព្រឹកផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena