Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតកម្មបានចេញសេចក្តីថ្លែងការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍របស់លោក Seulong

ផលិតកម្មរបស់លោក Seulong សមាជិកក្រុម 2AM បានចេញសេចក្តីថ្លែងការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យអ្នកធ្វើដំណើរឆ្លងថ្នល់មា្នក់បានស្លាប់ ។

នៅថ្ងៃទី៤ ខែសីហានេះ ផលិតកម្ម Jellyfish Entertainment បានបញ្ជាក់ថា ពួកយើងពិតជាសោកស្តាយចំពោះជនរងគ្រោះ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសារជនរងគ្រោះ។ នៅថ្ងៃទី១ ខែសីហា Seulong បានបើកបររថយន្តរបស់គាត់ ហើយស្របពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នោះក៏មានភ្លៀងធ្លាក់ផងដែរ ។ ភ្លាមៗគាត់បានបុកជាមួយអ្នកថ្មើរជើងម្នាក់ដែលឆ្លងផ្លូវ បន្ទាប់ពីគ្រោះថ្នាក់នោះ Seulong បានចុះជួយអ្នករងគ្រោះជាបន្ទាន់នៅនឹងកន្លែង ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិត ខណៈពេលដែលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ Seulong ត្រូវបានប៉ូលិសសាកសួរតាមនីតិវិធី និងបញ្ជូនទៅផ្ទះវិញប៉ុន្តែគាត់ស្ថិតក្នុងសភាពតក់ស្លុត ។

ស្ថានីយប៉ូលិសទីក្រុមសេអ៊ូលក៏បានបញ្ជាក់ផងដែរថា យើងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ។ វាជាការពិតដែលមនុស្សបានស្លាប់បន្ទាប់ពីត្រូវបានបុកដោយរថយន្តរបស់ Seulong ខណៈពេលដែលគាត់កំពុងធ្វើដំណើរដើរលេង។ ទោះយ៉ាងណាយើងកំពុងស៊ើបអង្កេតលម្អិតថាតើ Seulong បានរំលោភច្បាប់ចរាចរណ៍ផ្លូវគោកដែរឬទេ? ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖​ allkpop

from: https://tnaot.com/km/m/detail/article/9554826