អំពី Mane Family Vacation៖ ស្ថាបនិករបស់ Mane Family Vacation គឺជាអ្នកដែលចូលចិត្តក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានសំរេចចិត្តប្រែក្លាយគេហដ្ឋានឯកជនរបស់ពួកគាត់ទៅជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយ ក្នុងបំណងចែករំលែកការកំសាន្តអារម្មណ៍បែបផ្ទាល់ខ្លួនមួយ ជាមួយនឹងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាដល់អ្នកទេសចរណ៍ជុំវិញពិភពលោក។
ទីនេះហ៊ុំព័ទ្ធដោយធម្មជាតិ ហើយក៏ទុកថាជាផ្ទះលំហែកាយលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ៦០០០០ ម៉ែត្រក្រឡា និងមានផ្ទះឯកជនជាច្រើនប្រភេទប្រកបដោយសុវត្ថិភាពផងដែរ។ រមណីយដ្ឋាននេះ គឺជាការខិតខំប្រឹងប្រែងយ៉ាងពិសេសដើម្បីចូលរួមជាមួយអ្នកដែលចូលចិត្តការធ្វើដំណើរកំសាន្តគ្រប់វ័យ ដោយបញ្ចូលនូវសកម្មភាពបែបរសនិយមខ្មែរ ដែលរចនាឡើងជាពិសេសសម្រាប់ការជួបជុំលក្ខណៈគ្រួសារ ឬមិត្តភក្តិ។
អ្នកប្រាកដជារីករាយនឹងភាពឯកជននៃផ្ទះផ្ទាល់ខ្លួនមួយនេះ រួមជាមួយភាពសំបូរបែបនៃធម្មជាតិថែមទៀតផង។ មិនតែប៉ុណ្ណោះ អ្អ្នកអាចធ្វើម្ហូបដោយខ្លួនឯង ឬសេវាកម្មមេចុងភៅផ្ទាល់ខ្លួន concierge អាងហែលទឹកប្រៃ ភោជនីយដ្ឋាន បារ សេវាកម្មស្ប៉ា។ លើសពីនេះទៅទៀត ទីនេះផ្តល់អោយនូវសេវាកម្មពិសេសផងដែររួមមាន សេវាកម្មបម្រើតាមផ្ទះ សេវាកម្មចំណតរថយន្ត និងសេវាកម្មជាច្រើនទៀត។
ទីតាំងរបស់ Mane Family Vacation៖ សៀមរាប – បើគិតចាប់ពីអាកាសយានដ្ឋានអន្តរជាតិអង្គគឺមានចម្ងាយ ១០ នាទីពីទីតាំងអចលនទ្រព្យ បន្ទាប់មកអ្នកនឹងមកដល់ភូមិមួយ ដែលមានដី ៩ហិកតា កណ្តាលក្រុងសៀមរាប មានព្រៃ មានស្រែបែបធម្មជាតិ ហើយវានឹងផ្តល់ការស្នាក់នៅល្អបំផុតសម្រាប់អ្នក។
សម្រាប់ផ្ទះវីឡាខ្មែរ អាចគេងរួមគ្នាជាលក្ខណៈគ្រួសារ ឬជាក្រុមរហូតដល់ទៅ ដប់នាក់ ដោយវីឡានីមួយៗមាន ១បន្ទប់ ២បន្ទប់ ៣បន្ទប់ ៤បន្ទប់ និង៥បន្ទប់ តាមតម្រូវការរបស់ទេសចរ។ វីឡាខ្មែរដែលមានអាងហែលទឹកឯកជន ចង្រ្កានឯកជន សួនឯកជន ចុងភៅឯកជន និងពិធីជប់លៀងលក្ខណៈឯកជនជាដើម។
ម៉ានេ ហ្វាមាលី (វេខេស្សិន Mane Family Vacation) ក៏អាចជួយរៀបចំជាកញ្ចប់ ឬកន្លែងកំសាន្តផ្សេងៗ ដាច់ដោយឡែកក្នុងខេត្តសៀមរាបអោយកាន់តែពិសេស
សូមមើលគេហទំព័រ ឬសាកសួរក្រុមការងារបន្ថែមតាមទូរស័ព្ទលេខ ០៦៣ ២១១ ២២២។
ចំណាយពេលវិស្សមកាលគ្រួសារ Mane ជាកន្លែងលំហែកាយបំផុតសម្រាប់ការជួបជុំគ្រួសារ ដែលមិនអាចបំភ្លេចបាន ដោយកន្លែងមានផាសុកភាពបំផុត ហើយអ្នកមានជម្រើសចូលរួមសកម្មភាពរីករាយផ្សេងទៀត ដោយជិះសេះមើលទេសភាព ឬកម្មវិធីកំសាន្តរាត្រីកុមារដែលអនុញ្ញាតឱ្យឪពុកម្តាយរីករាយជាមួយអាហាររួមគ្នាបានផងដែរ។
តេីអ្នកធ្លាប់គិត ពីដំណេីរកំសាន្តដ៏អស្ចារ្យបែបនេះទេ? គឺការកំសាន្តជាលក្ខណៈឯកជន ដាច់ដោយឡែក សំរាប់តែក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នកប៉ុណ្ណោះ “Quarantine Holiday”?
នៅលេីទឹកដីអង្គរ ម៉ានេ ហ្វាមីលី វេខេស្សិន (Mane Family Vacation) នឹងផ្តល់ជូនផ្ទះវីឡាឯកជនចំនួនតែ ១៨ ខ្នងប៉ុណ្ណោះសម្រាប់អោយអ្នកជ្រើសរើស ដែលហ៊ុំព័ទ្ធជុំវិញដោយវាលស្រែ វាលស្មៅ សួនផ្កា និងព្រៃធម្មជាតិខៀវស្រងាត់។
Mane Family Vacation គឺជាកន្លែងលំហែដ៏ល្អឥតខ្ចោះ សំរាប់គ្រួសារ និង មិត្តភក្តិ។ វីឡានីមួយៗ មានរួមបញ្ចូលជាមួយផ្ទះបាយសួនច្បារ និងអាងហែលទឹកឯកជន ដែលមានសុវត្ថិភាពដូចជានៅផ្ទះរបស់អ្នកដូចគ្នាដែរ។ ហើយបន្ថែមអោយការស្នាក់នៅនេះមិនមានភាពស្ងប់ស្ងាត់ខ្លាំងពេក អ្នកអាចប្រើប្រាស់អុិនធ័រណិត (Wifi) ល្បឿនលឿន បរិក្ខារ BQQ សម្រាប់ពិធីជប់លៀងនៅផ្ទះឯកជនរបស់អ្នក កំសាន្តជិះកង់ និងអាហារពេលព្រឹកដ៏មានន័យផងដែរ៕