ព្រះធម៌មានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់ទ្រទ្រង់ជីវិត កាលបើពុទ្ធបរិស័ទពេញចិត្តក្នុងការស្តាប់នូវព្រះធម៌ជារឿងងាយៗហើយ រមែងបានស្ងប់ចិត្តកើតបីតិទៅតាមការយល់ដឹង និងរឹងរឹតតែយល់ដឹងនូវប្រយោជន៍នៃព្រះធម៌កាន់តែច្បាស់ឡើង ។
ពុទ្ធបរិស័ទបានយល់ដឹងអំពីជីវិតដែលចម្រើនទៅដោយគុណធម៌ ព្រោះគុណធម៌ គឺមេត្តាករុណាក្តី សេចក្តីសន្តោសក្តី សេចក្តីព្យាយាមក្តី សីលក្តី សមាធិក្តី ខន្តី សេចក្តីអត់ធន់ក្តី រមែងកើតឡើងចម្រើនក្នុងចិត្ត ដោយអាស្រ័យការយល់ដឹងអំពីសេចក្តីពិតរបស់ជីវិតហ្នឹងឯង ។
ហេតុនោះទើបព្រះមានព្រះភាគត្រាស់ថា បុគ្គលណាស្គាល់ច្បាស់នូវគុណប្រយោជន៍នៃព្រះធម៌ បុគ្គលនោះរមែងស្គាល់នូវសេចក្តីពិតនៃជីវិត ហើយធ្វើទិដ្ឋិត្រង់តែក្នុងសេចក្តីល្អ។ដោយ៖ត្នោត