Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះរាំងស្ងួត កំពុងគំរាមកំហែងតំបន់ពីរ នៃខេត្តមណ្ឌលគិរី

​ដំណាំ​​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ នៃស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុងប្រឈម និងការខូចខាត​ខ្សោះជីវជាតិ ខ្វះទឹកជួយលើការស្រោចស្រព នៅលើផ្ទៃដី ដែលកំពុងលូតលាស់។

អាជ្ញាធរស្រុកកែវសីមា បានឱ្យដឹងថា ករណីនេះ ប្រ​សិន​​បើក្នុង​​អំឡុង​៧​ទៅ​១០​ថ្ងៃ​ទៀត ​មិន​មាន​ភ្លៀង​ធ្លាក់មកទេ ដំណាំស្រូវច្បាស់រងផលខូចខាតជាបន្តបន្ទាប់​។

ឆ្លើយតបនិងដំណោះស្រាយនៅក្នុងបញ្ហានេះ កាលពីថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម សហកា​ជាមួយ​អាជ្ញាធរ​ឃុំ មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​ដែល​ទទួលផល​ប៉ះពាល់​ ដោយ​គ្រោះ​រាំង​ស្ងួត ក្នុង​ឃុំ​ទាំ​ពីរ។ “​​សំណាបដែលសរុបជាង១ពាន់គ្រួសារ​ និងផ្ទៃដីជិត២០ហិតា កំពុងតែទទួលរងផលប៉ះពាល់ដូចគ្នា រីឯសន្ទូងកំពុងរងផលប៉ះពាល់ដូចគ្នា”។

បើតាមលោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ ចាប់ពី​អំឡុង​ចុងខែ​កក្កដា ការ​បង្ក​​បង្កើន​ដំណាំ​ស្រូវ ​នៅ​ឃុំ​ខាងលើបាន​រង​នូវ​ការ​ប៉ះពាល់​ខ្លះ​ៗ ​បណ្តាល​មក​ពី​អាកាសធាតុ​រាំង​ស្ងួត​ ដោយសារគ្មានទឹកស្រោចស្រព។

ជា​វិធានការ​មន្ទីរ​កសិកម្ម ​បាន​ត្រៀម​រួចរាល់​ ក្នុង​ការ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​កសិករ ប្រសិនបើ​អា​កាសធាតុ​ នៅ​តែ​អូស​បន្លាយ​មិន​មាន​ភ្លៀង​ធ្លាក់ មន្ត្រី​ជំនាញ​និង​ជួយ​ផ្តល់​ជា​ប្រេង​ឬ​ម៉ាស៊ីន បូមទឹក​ដល់ កសិករ​ ​ដែល​មាន​ស្រែ​នៅ​ជិត​អូរ​ឬ​ត្រពាំង​ ដើម្បី​បូមទឹក​សង្គ្រោះ​ស្រូវ​ជាបន្ទាន់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9554203