Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខឹងប្រពន្ធឈប់ឲ្យផឹកស្រាបាន២ថ្ងៃប្តីគិតខ្លីចង ក សម្លាប់ខ្លួន

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តចង ក សម្លាប់ខ្លួនចោលប្រពន្ធនិងកូនប្រុសស្រីទាំង៧នាក់ឲ្យនៅកំព្រា។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២០ ស្ថិតនៅចំនុចផ្ទះជនរងគ្រោះភូមិត្រពាំងអញ្ចាញ៦សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ពៅ កុសល អាយុ៥៩ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកប្រពន្ធមានឈ្មោះ កែ ណារី អាយុ៥១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយគ្នារួមនិងកូនប្រុសស្រី៧នាក់នៅក្នុងបន្ទុក។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថាប្តីរបស់គាត់កន្លងមកតែងតែផឹកស្រាជារៀងរាល់ថ្ងៃហើយរូបគាត់ក៏បានប្រាប់ប្តីរបស់គាត់ថា៖ប្តីអើយឈប់ផឹកស្រាទៅខ្មាស់គេជិតខាងផងបុរសជាប្តីក៏បានផ្អាកផឹកស្រាបាន២ថ្ងៃលុះមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានចេញទៅផ្សាររកទិញម្ហូបអាហារយកមកហូបដោយទុកប្តីនិងចៅតូច២នាក់ឲ្យនៅផ្ទះជាមួយគ្នាពេលនោះបុរសជាប្តីបានយកខ្សែរអង្រឹងចង ក ជាប់ជាមួយជំរឹងដែកបង្អួច ខណៈនោះដែរចៅតូចៗក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយដែរតែជាអកុសលបុរសវ័យចំណាស់ខាងលើនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យបានសហការណ៏ជាមួយការិយាល័យជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពដល់កន្លែងកើតហេតុ។

បន្ទាប់ពីធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពបុរសខាងលើពិតជាធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងពិតប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9554114