Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះ​​​ទឹកជំនន់ ឆក់​យក​ជីវិត​​មនុស្ស​​យ៉ាង​តិច​១២​នាក់ ​បាត់​ខ្លួន​ជា​​ច្រើន​នាក់

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម ​YONHAP​ ថា ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ភាគ​កណ្ដាល​កូរ៉េ​ខាងត្បូង បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​១២​នាក់ ក្នុង​នោះ​៦​នាក់​​បាត់​បង់​ជីវិត​​នា​ថ្ងៃ​ទី​៣ ​សីហា ចំណែក​មនុស្ស​១៤​នាក់​ទៀត​បាត់​ខ្លួន​។ នេះ​ជា​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២០ របស់​ផ្នែក​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​។

រវាង​ថ្ងៃ​ទី​១​ សីហា​ មក​ថ្ងៃ​ទី​៤ ​សីហា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត នៅ​តាម​ខេត្ត​ជា​ច្រើន​នា​ភាគ​កណ្ដាល​ប្រទេស ដោយ​កម្រិត​ទឹកភ្លៀង​មាន​រវាង​ពី​៤០០​មី​ល្លី​ម៉ែត្រ​ទៅ​៣១៨​មី​ល្លី​ម៉ែត្រ​។ ការ​ប្រកាស​អាសន្ន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវ​បាន​ធ្វើ សម្រាប់​តំបន់​ក្រុង​សេ​អ៊ូ​ល ព្រមទាំង​សម្រាប់​ខេត្ត​ជា​ច្រើន​ទៀត​។

ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​៨១៥​ខ្នង និង​ផ្ទៃដី​ដាំ​ដុះ​៥.៧៥១​ហិ​កតា និង​មានការ​បាក់​ដី​២២៤​កន្លែង​។ មនុស្ស​ប្រមាណ​ជា​១.០២៥​នាក់​បាន​ចាក​ចេញពី​លំនៅ​ឋាន ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9554101