Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនធម្មតា​ទេ ! សត្វ​ទន្សាយ​មួយ​ក្បាលមាន​តម្លៃ​ស្មើ​ម៉ូតូ​មួយ​គ្រឿង

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​ពេញ​និយម​ក្នុង​ការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ផ្សេង​ៗ​ដូច​ជា កូន​សុនខ (​ឆ្កែ​) ឆ្មា​ក៏​ដូច​ជា ទន្សាយ​នៅ​តាម​គេហដ្ឋាន ដើម្បី​បង្កើត​នូវ​វប្បធម៌​នៃ​ការ​ចេះ​ស្រលាញ់​សត្វ​ដល់​កូន​ៗ​ក៏​ដូច​ជា បង្វែរ​ចំណាប់អារម្មណ៍​កូន​ៗ​ពី​ការ​ចំណាយ​ពេលវេលា​ច្រើន​ពេក​លើ​ការ​លេង​គ្រឿង​អេ​ឡិច​ត្រូ​និក ។

នៅ​ពេល​ដែល​និយាយ​សម្រស់​កូន​ទន្សាយ​នោះ លោក​អ្នក​ពិតជា​លាន់មាត់​សរសើរ​ថា​ពិតជា ខ្យូ​ត​ៗ​គួរ​ឲ្យ​បេតី​ខ្លាំង​ណាស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​លោក​អ្នក​ពិតជា​បែក​ភ្នែក​ធំ​ៗ​ជាង​មុន​ទៅ​ទៀត នៅ​ពេល​បានដឹង​អំពី​តម្លៃ​នៃ​ពូជ​ទន្សាយ​មួយ​ប្រភេទ តែ​មាន​តម្លៃ​ស្មើនឹង​តម្លៃ​ម៉ូតូ​ថ្មី​មួយ​គ្រឿង ។

សត្វ​ទន្សាយ​មួយ​ប្រភេទ ដែល​មាន​តម្លៃ​ជិត​ស្មើ​ម៉ូតូ​មួយ​គ្រឿង ជា​ពូជ​សត្វ​ទន្សាយ​ប្រភេទ​យក្ស​ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Flemish Giant rabbit មាន​ដើម​កំណើត​មក​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក បច្ចុប្បន្ន​មាន​លក់​ក្នុង​កសិដ្ឋាន​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

សត្វ​ទន្សាយ​នេះ​មាន​លក្ខណៈ​ពិសេស និង​ថ្លៃ​ជាងគេ​ក៏​ព្រោះថា​វា​ជា​ពូជ​យក្ស ធំ​ជាងគេ​បង្អស់​ក្នុង​ចំណោម​ពូជ​ទន្សាយ​ដែល​វា​មាន​ទំងន់​កំពស់​ធំ​ជាង​ប្រភេទ​ទន្សាយ​ផ្សេង​ៗ ។ វា​មាន​ទំងន់​អាច​ចាប់ពី ១០ គីឡូក្រាម​ឡើង​ទៅ និង​មាន​ប្រវែង​ប្រហែល ១,៣ ម៉ែត្រ (​ឬ​ក៏ ៣​ទៅ​៤​ហ្វី​ត​) រីឯ​ពូជ​សត្វ​ទន្សាយ​ផ្សេង​ទៀត​អាច​មាន​ត្រឹមតែ ២​ទៅ​៣ គីឡូក្រាម​តែ​ប៉ុណ្ណោះ ។

លោក ស្រេង សុ​វ​ណ្ណា​រិ​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ Cambofarm Rabbitry ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ចាក់​អង្រែរ​ក្រោម​បាន​ឲ្យ​ដឹង​ថា ពូជ​ទន្សាយ​យក្ស​នេះ គឺ​មាន​តម្លៃ ១ ក្បាល ១០០០ ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​បើ​យោង​តាម​ម្ចាស់​កសិដ្ឋាន​បានឱ្យ​ដឹង​ថា ប្រភេទ​ទន្សាយ​យក្ស​នេះ​លក់​មិនសូវ​ដាច់ ដូច​ទន្សាយ​ប្រភេទ​ពូជ​ធម្មតា​ទេ ។ បាន​និយាយ​ថា​បច្ចុប្បន្ន​គាត់​មាន​សត្វ​ទន្សាយ​ជាង ១០ ប្រភេទ ដែល​ប្រភេទ​លក់ដាច់​ជាងគេ គឺ​ប្រភេទ​ពូជ​ធម្មតា ។

លោក​បាន​បន្ត​ថា «​យើង​មានពូជ​ជាង ១០ ពូជ​នៃ​សត្វ​ទន្សាយ ដែល​លោក​កំពុង​មាន​ក្នុង​កសិដ្ឋាន ដែល​មាន​ដូច​ជា ពូជ​ធម្មតា រោម​វែង សម៉ូវ តូច កាំ​មី​ញី ញ៉ូ​ស្សេ​ឡេ​ន​ស និង​ខ្មៅ ត្រចៀក​ធ្លាក់ និង​ទន្សាយ​ពូជ​យក្ស​ជាដើម ។ ហើយ​ពូជ​យក្ស​នេះ​មាន​តម្លៃ ថ្លៃ​បន្តិច​ដោយសារ​វា​ជា​ប្រភេទ​ពូជ​ដែល​ធំ​បំផុត នៃ​ពូជ​សត្វ​ទន្សាយ​ក្នុង​លោក ។ ហើយ​ទន្សាយ​ប្រភេទ​នេះ​លក់​បាន​មួយ​ៗ​ទេ មិនសូវ​មាន​អ្នកទិញ ប្រហែល​គាត់​គិត​ថា ធំ​ពេក ពិបាក​កូន​លេង​ហើយ​»​។ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9554074