ជាងមួយសប្តាហ៍មកហើយ ដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនៅតំបន់ឦសាន ជាពិសេសខេត្តមណ្ឌលគិរី ក្នុងកម្រិតមធ្យមទៅខ្លាំង។
ចំពោះអាកាសធាតុវិញគឺផ្ទៃមេឃស្រទុំមិនបើកថ្ងៃសោះតែម្ដង ដែលជាកត្តានេះបានជះឥទ្ធិពលអាក្រក់ដល់បណ្តាញផ្លូវគមនាគមន៍មួយចំនួននៅតំបន់ឆ្ងាយប្រជុំជន ។ ហើយរឿងដែលគួរឱ្យសោកស្តាយនោះក៏មានបាតុភូតនេះ បណ្តាលឲ្យមានរន្ទះបាញ់សម្លាប់ស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសផងដែរ។
ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា នៅប្រទេសកម្ពុជា ក្នុងចន្លោះថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ សីហា ២០២០ មានឥទ្ធិពលនៃវិសម្ពាធ(TD)ដែលបច្ចុប្បន្ននៅក្នុងសមុទ្រ ចិនខាងត្បូងក្បែរកោះហៃណាំលក្ខណៈបែបនេះបង្កឲ្យប្រទេសកម្ពុជាទទួលនូវសម្ពាធអាកាសធាតុ ដោយមានភ្លៀងខ្យល់ និងរលកធំៗនៅឯខាងនាយសមុទ្រ ។
បើទោះជាអាកាសធាតុមិនអំណោយផលក៏ពិតមែនប៉ុន្តែនៅតែឃើញមែនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅទស្សនាជាប់មិនដាច់៕