Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានតម្រុយថ្មី ! ករណីបាញ់ប្រហារនាំឲ្យស្ត្រីខ្មែរម្នាក់ស្លាប់នៅបាងកក ដោយសារចាញ់ល្បែង

យោងការអះអាងរបស់ប៉ូលិស ហេតុការណ៍ ករណីបាក់សម្លាប់រង្គាលកណ្តាលទីក្រុងបាងកក ដែលក្នុងនោះមានទាំងស្ត្រីខ្មែរម្នាក់ស្លាប់ផងនោះ គឺដោយសារចាញ់ល្បែង និងឈ្លោះទាស់ទែងគ្នា។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃច័ន្ទ នៅអគារលេងល្បែងស៊ីសងមួយ កណ្តាលទីក្រុងបាងកក ដោយខ្មាន់កាំភ្លើង ជាអ្នកញៀនល្បែង និងចាញ់ល្បែង ហើយបានទាស់សម្តីជាមួយ អ្នកលេងល្បែងជាមួយគ្នាដូចគ្នា ទើបបណ្តាលឲ្យមានការបាញ់សម្លាប់រង្គាលកើតឡើងតែម្តង។

ក្នុងសម្លាប់មនុស្ស ៤នាក់ របួស ២នាក់ ក្នុងនោះម្នាក់ជាប៉ូលីសថៃ ប៉ុន្តែត្រូវមេប៉ូលិសក្រុងបាងកក អះអាង ប៉ូលិសដែលស្លាប់គ្មានភារកិច្ចនៅទីនោះទេ គឺគ្រាន់ដើម្បីលេងល្បែងស៊ីសងប៉ុណ្ណោះ។

លោក Gen Pakapong មេប៉ូលិសជាន់ខ្ពស់ក្រុងបាងកក បញ្ជាក់ថា នៅកន្លែងកើតហេតុ បានរកឃើញកាំភ្លើងខ្លីមួយដើម និងសម្បកគ្រាប់ សរុប ១៤ ខណៈជនដៃដល់ ត្រូវបានគេបាញ់សម្លាប់នៅនឹងកន្លែងដោយបុរសម្នាក់ទៅដែលស្ថិតនៅក្នុងហេតុការណ៍ដែរ ប៉ុន្តែបានភាសខ្លួនចេញទៅបាន ក្រោយកម្លាំងសមត្ថកិច្ចចូលមកដល់។ 

ដោយឡែក សម្រាប់ស្រី្តរងគ្រោះ ជាជនជាតិខ្មែរ ត្រូវគេស្គាល់ថា ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកទល់នឹងពេលនេះ ស្ថានទូតកម្ពុជា នៅបាងកក កំពុងធ្វើការជិតស្និតជាមួយអាជ្ញាធរថៃ ស៊ើបអង្កេតក្នុងករណីនេះ ហើយបានទំនាក់ទំនងជាមួយសាច់ញាតិសពនៅកម្ពុជារួចហើយ ខណៈសាច់ញាតិសព បានស្នើស្ថានទូត ជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីទឹកដីកំណើតវិញ៕ 

ដោយ៖ ត្នោត

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9554039