អង់គ្លេស ៖ ក្លិបបិសាចក្រហម Manchester United កាន់តែឈានជិតសម្រេចកិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន ដែលមានរយៈពេល ៥ឆ្នាំជាមួយកីឡាករ Jadon Sancho ។
បើយោងតាមការចុះផ្សាយពី Sky Sport បានឱ្យដឹងថា បើទោះបីជាការពិភាក្សាត្រូវគ្នាលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Sancho ក៏ពិតមែន ប៉ុន្តែ Man United ត្រូវបន្តចរចាលើតម្លៃនៃការផ្ទេរជាមួយក្លិប Dortmund បន្តទៀត។ ខណៈដែលក្លិបយក្សអាល្លឺម៉ង់មួយនេះ ចង់បាន ១០៨លានផោនពីការផ្ទេរខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២០រូបនេះ។ ហើយការចរចាអាចនឹងដឹងលទ្ធផលក្នុងសប្តាហ៍នេះ ឬក៏នៅសប្តាហ៍ក្រោយ។
ទោះជាមិនអាចជួយ Dortmund ឱ្យឈ្នះជើងឯកលីគរដូវកាលនេះ ប៉ុន្តែ Jadon Sancho បានបង្ហាញទម្រង់លេងដ៏លេចធ្លោមួយសម្រាប់រដូវកាលនេះ។ ដោយរកបាន ២០គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បាល់បាន ២០លើកនៅគ្រប់កម្មវិធីទាំងអស់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព