វៀតណាម៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ រលកទី២ ដែលកំពុងរាតត្បាតប្រទេសវៀតណាម បានកើនឡើងដល់ទៅ ៨នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ៍នេះ ដោយជនរងគ្រោះសុទ្ធតែជាមនុស្សវ័យចំណាស់។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាលវៀតណាម ស្ត្រីវ័យ ៦២ឆ្នាំម្នាក់ និងបុរសវ័យ ៦២ឆ្នាំ ដែលសុទ្ធតែកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ ក្នុងខេត្តដាណាង បានស្លាប់បាត់បង់ជីវិត ក្រោយពួកគាត់ត្រូវគេតេស្តរកឃើញជំងឺកូវីដ ១៩ ប្រមាណ ១សប្តាហ៍។
អ្នកស្លាប់ទាំងពីរ ត្រូវគេអះអាងសុទ្ធតែមានជំងឺតម្រងនោមរ៉ាំរ៉ៃជាច្រើនឆ្នាំ នាំឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ កើនដល់ ៨នាក់ ខណៈករណីរកឃើញថ្មីដែលប្រកាសកាលពីព្រឹកមិញ មានសរុប ១០នាក់៕
ប្រែសម្រួល៖ ត្នោត
ប្រភព៖ Vietnam Insider