Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះ UN ចុះ​ចត​ខុស​បច្ចេកទេស​នៅ​ម៉ា​លី​នាំ​ឲ្យ​មនុស្ស​១១​នាក់​រង​របួស

បាម៉ាក៖ កាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ យន្តហោះ​ខ្នាត​មធ្យម​មួយ​គ្រឿង ជា​របស់​បេសកកម្ម​អង្គការសហប្រជាជាតិ (UN) ប្រចាំ​នៅ​ប្រទេស​ម៉ា​លី បាន​ជួប​គ្រោះថ្នាក់​នៅ​អំឡុង​ការ​ចុះ​ចត​នៅ​ទីក្រុង​ហ្គៅ (Gao) បណ្តាល​អោយ​មនុស្ស ១១​នាក់​រង​របួស ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ ។

យន្តហោះ​នៃ​បេសកកម្ម MINUSMA ធ្វើ​ដំណើរ​ពី​ទីក្រុង Bamako មាន​មនុស្ស​សរុប ១១​នាក់ ក្នុង​នោះ​អ្នកដំណើរ ០៤​នាក់ និង​០៧​នាក់​ទៀត ជា​បុគ្គលិក UN ព្រមទាំង​អ្នកបញ្ជា​ការ​លើ​យន្តហោះ ។ក្រោយ​គ្រោះថ្នាក់​កើតឡើង នៅ​អំឡុង​ការ​ចុះ​ចត តួ​យន្តហោះ​ទាំងមូល​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​មនុស្ស​ទាំង ១១​នាក់ សុទ្ធតែ​បាន​រង​របួស ក្នុង​នោះ​ម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ ។

យន្តហោះ​ប្រភេទ Antonov An-72 របស់ UN មាន​បញ្ហា​កើតឡើង​នេះ អំឡុង​ការ​ចុះ​ចត ឬ​ក្រោយ​ព្យុះ​កើតឡើង ។ យ៉ាងណា​ក៏​ដោយ ការ​ស៊ើបអង្កេត​រក​មូលហេតុ​ជាក់លាក់​បាន​និង​កំពុង​ធ្វើ​ឡើង​ហើយ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9553883