ខាងក្រោមនេះជា ២ វិធីដែលធ្វើឲ្យអ្នកបំបាត់ខ្លាញ់ហើយបានជំនួសមកវិញនូវសាច់ដុំភ្លៅយ៉ាងសង្ហា៖
១. ដេកធ្វើចលនា
ជាដំបូងដាក់តម្រេតខ្លួនឲ្យត្រង់ បន្ទាប់មកលើជង្គត់ក្នុងមុំ ៤៥ ដឺក្រេ ដោយបាតជើងនៅជាប់ឥដ្ឋដដែល ហើយដាក់ដៃឲ្យត្រង់ស្របនឹងដងខ្លួនដោយបាតដៃផ្កាប់ ចុងក្រោយធ្វើចលនាលើត្រកៀកចុះឡើងប្រហែលជា ១នាទី។
២. លើកជើងទៅក្រោយ
ដំបូងឈរឲ្យត្រង់ខ្លួន ដោយដៃទាំងត្រូវកាន់វត្ថុអ្វីក៏បានឲ្យតែមានទម្ងន់ពី ៥គីឡូឡើងទៅ បន្ទាប់មកឱនខ្លួនដោយទម្លាក់ដៃចុះកែងនឹងដងខ្លួនស្របពេលទម្ទន់ជើងម្ខាងបន្តិច ដោយជើងម្ខាងទៀតលើកឡើងទៅក្រោយដូចក្នុងរូប រួចងើបត្រង់ខ្លួនដោយដៃស្របដងខ្លួនដូចដើម។ ធ្វើបែបនេះឆ្លាស់ជើងគ្នាទៅវិញទៅមកហោចណាស់ក៏បាន ១ ទៅ ២នាទីដែរ។
ដោយ៖ រីតា