ពោធិ៍សាត់ ៖ បុរស២នាក់បាននាំគ្នាដំក្បាលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះស្លាប់ទាំងពីនាក់។បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅម្ដុំប៉ែតសិបត្រង់ចំណុចក្រោលគោក្នុងចម្ការ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះ(ស្លាប់)ទី១-ឈ្មោះយ៉ង់ រី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២-ឈ្មោះ ង៉ែត ត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅភូមិ.ឃុំកើតហេតុ ។
លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា ក្រោយទទួលបាននៅព័ត៌មាននេះភ្លាម បានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវ ហើយលទ្ធផល គឺគ្រាប់នោះយើងពុំទាន់ដឹងថាជាប្រភេទអ្វីនៅឡើងទេ។ ចំណែកសាកសពសមត្ថកិច្ច
ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ផេង ភាព