Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុ​ស្ស៊ី​បញ្ចប់​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ដោយ​ជោគជ័យ អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​ប្រមាណ ១៣.០០០​នាក់​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​រដ្ឋធានី​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​កីឡា​ទាំងអស់​របស់​រុ​ស្ស៊ី​ក្នុងឆ្នាំនេះ ដែល​មានឈ្មោះ​ថា « Zabeg» កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។

ព្រឹត្តិការណ៍​នេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​រុ​ស្ស៊ី ដែល​ធ្វើ​ឡើង​ចាប់តាំងពី​មានការ​រឹតត្បិត​ដ៏​តឹង​រឹង​បំផុត ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​បង្ខំ​ឱ្យ​មានការ​ផ្អាក​រាល់​សកម្មភាព​កីឡា​ទាំងអស់​ក្នុង​ប្រទេស​នេះ​។

អ្នកចូលរួម​ទាំងអស់ ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព និង​ត្រូវ​បាន​ប្រាប់​ឱ្យ​អនុវត្ត​តាម​វិធាន​នៃ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​។ ខណៈ​មនុស្ស​ច្រើន​ជាង ៩,៥០០​នាក់​បាន​ពាក់​ម៉ាស​ការពារ ។ ពួក​គេ​អាច​ជ្រើសរើស​ការ​រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ឬ​ក៏ ២១.១​គីឡូម៉ែត្រ​។ ហើយ​កន្លែង​ដែល​ចាប់ផ្តើម​និង​ទីតាំង​បញ្ចប់​គឺ​នៅ​ជិត​កីឡាដ្ឋាន​ជាតិ Luzhniki ដោយ​បាន​ឆ្លងកាត់​ច្រាំង​ទន្លេ​នៃ​ទីក្រុង​មូ​ស្គូ​ផង​ដែរ​។

ជា​លទ្ធផល​កីឡាករ Rinas Akhmadeev បាន​មក​ដល់ទី​មុនគេ​សម្រាប់​វិញ្ញាសា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង (២១.១​គីឡូម៉ែត្រ​)​។ ខណៈ​ដែល​កីឡាការិនី Elena Korobkina គឺជា​ម្ចាស់​ជ័យជម្នះ​ផ្នែក​នារី​។

លោក Oleg Matytsin រដ្ឋមន្ត្រី​កីឡា​បាន​និយាយ​ថា ព្រឹត្តិការណ៍​នេះ​គឺជា​ការ​អបអរសាទរ​នៃ​ភាព​ជោគជ័យ​របស់​ប្រទេស​រុ​ស្ស៊ី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​។ ព្រមទាំង​បង្ហាញ​ពិភពលោក​ពី​របៀប​រស់នៅ​ធម្មតា​ក្នុង​ស្ថានភាព​លំបាក​ទាំងនេះ ដោយ​គោរព​តាម​រាល់​តម្រូវការ​សុវត្ថិភាព ។

សូម​បញ្ជាក់​ជូន​ថា ប្រទេស​រុ​ស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​វី​ដ​១៩​ចំនួន ៥.៤២៧​ករណី ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​ទៅ​កាលពី​ថ្ងៃអាទិត្យ ដែល​មាន​ច្រើន​ជាង ៦៦០​ករណី​មក​ទីក្រុង​មូ​ស្គូ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​ទូ​ទាំង​ប្រទេស​កើន​ដល់ ៨៥០.៨៧០​ករណី ខណៈ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៤,១២៨ នាក់​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9553335