Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួង​អប់រំ​ថៃ ស្នើ​ឱ្យ​បើក​សាលា​៤,៥០០​ទូ​ទាំង​ប្រទេស​បើក​ដំណើរ​ពេញ​លេញ

ថៃ ៖ ក្រសួង​អប់រំ​ថៃ នៅ​ស​ប្តា​ហ៍​នេះ​នឹង​ស្នើ​សុំ​ឱ្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​កូ​វី​ដ​១៩ (CCSA) អនុញ្ញាត​ឱ្យ​សាលា​ចំនួន ៤,៥០០ នៅ​ទូ​ទាំង​ប្រទេស បើក​ឱ្យ​ដំណើរការ​ពេញលេញ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ Nataphol Teepsuwan បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ថាស​ប្តា​ហ៍​នេះ លោក​នឹង​ស្នើ CCSA ក្នុង​ការ​អនុញ្ញាត​ឱ្យ​បើក​សាលារៀន ដើម្បី​ធ្វើការ​ពិចារណា ពីព្រោះ​ប្រទេស​ថៃ មិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​យូរណាស់​មក​ហើយ ស្របគ្នា​ជាមួយនឹង​ការ​បន្ធូរបន្ថយ​ទៅ​លើ​ការ​ចាក់សោរ​។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ឪពុក​ម្តាយ​បាន​គិត​ថា ការ​បើក​សាលា​ជា​ផ្នែក​ខ្លះ​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​ការ​បន្ធូរបន្ថយ​ទៅ​លើ​វត្តមាន​របស់​សិស្ស អាច​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​ការ​សិក្សា​សម្រាប់​កូន​ៗ​របស់​ពួក​គេ​

ប្រសិនបើ CCSA យល់ព្រម​អនុម័ត​ការ​បើក​សាលារៀន​ពេញលេញ​នោះ លោក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា សាលារៀន​ទាំងអស់​ត្រូវ​តែ​គោរព​តាម​វិធាន​ការណ៍​ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ ដូច​ជា​ការ​ពាក់​ម៉ាស​ជា​កំហិត ការ​លាងដៃ​ដោយ​ប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល និង​ពិនិត្យ​មើល​សីតុណ្ហភាព​រាង​កាយ​របស់​សិស្ស​មុន​ពេល​ចូល​ក្នុង​បរិវេណ​សាលា​។

លោក​បាន​ណែនាំ​ថា សិស្ស​ដែល​មាន​គ្រុនក្តៅ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ឈប់​ទៅ​សាលារៀន​រហូត​ដល់​ពួក​គេ​ជា​សះស្បើយ​ពេញលេញ​។ អ្នកនាំពាក្យ​របស់ CCSA លោក Taweesilp Visanuyothin បាន​និយាយ​ថា គណៈកម្មាធិការ CCSA បាន​ពិភាក្សា​អំពី​ការ​រៀបចំ​ថ្ងៃ​ផ្សេង​ទៀត​នៅ​តាម​សាលា​ជាង ៤,៥០០ ដើម្បី​កាត់​បន្ថយ​ចំនួន​សិស្ស​នៅ​ក្នុង​ថ្នាក់​។ សាលា​ទាំងនេះ​រួម​មាន សាលារៀន​ក្រោម​ក្រសួង​អប់រំ និង​ការិយាល័យ​ជាតិ​ព្រះពុទ្ធ​សាសនា​។

គណៈកម្មាធិការ​ពិសេស CCSA ស្តី​ពី​ការ​បន្ធូរបន្ថយ​វិធានការ​កូ​វី​ដ​១៩ មាន​អំណាច ដើម្បី​បើក​ភ្លើង​ខៀវ​ឱ្យ​មានការ​បើក​សាលារៀន​ឡើង​វិញ​ពេញ ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​ស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ពី​ក្រសួង​អប់រំ​នៅ​ស​ប្តា​ហ៍​នេះ​។ អ្នកនាំពាក្យ​បាន​និយាយ​ថា CCSA នឹង​ជម្រុញ​ឱ្យ​សាលារៀន​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ ប៉ុន្តែ​ក៏​នឹង​ពិចារណា​ផង​ដែរ​នូវ​វិធានការ​ថ្នាក់រៀន​ដើម្បី​ធានា​ការ​ការពារ​សិស្ស​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9553302