Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលនេះស្ថានភាពជីវិតរបស់ ឡុង សាលវ័ន្ត ដឹងហើយពិតជាគួរអោយអាណិតណាស់

ភ្នំពេញ៖ កីឡាករដ៏ល្បីឈ្មោះ លោក ឡុង សាលវ័ន្ត ដែលមានឈ្មោះពិតថា ពិន សំណាង ដែលបច្ចុប្បន្នលោកគឺជាគ្រូបង្វឹកជម្រើសជាតិ បន្ថែមលើតួនាទីជាប្រធាន​ក្លិប​ប្រដាល់​ធំមួយកន្លែង។

យ៉ាងណាមិញ បើដឹងពី​ស្ថានភាព​ជីវិត​ពិត​របស់​លោក​ទើប​គួរ​ឱ្យ​សង្វេគ ដោយសារ​តែ​លោក​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ជា​សន្តិ​សុខ​នៅ​ពេល​យប់​បន្ថែម និង​អះអាង​ថា​បាន​សម្រាក​មិន​លើស​ពី​៤​ម៉ោង​ទេ ជា​រៀងរាល់ថ្ងៃ ដើម្បី​រក​លុយ​មក​ទប់​ក្នុង​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​។

ជាពិសេសមិនត្រឹមតែប៉ុណ្ណោះលោកត្រូវទទួលរ៉ាប់រងនូវកូនសិស្សចំនួន១៥នាក់ទៀតផង ប៉ុន្តែ​លោក​មិន​ត្អូញត្អែរ​ទេ បើ​ទោះជា​ក្នុង​ពេល​ខ្លះ លោក​ចង់​រត់​ចោល​នៅ​ពេល​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ម្ដង​ៗ ។ លោក​និយាយ​ថា​«​រាល់ថ្ងៃ​ខ្ញុំ​មានកូន​៤​នាក់​ប្រុស​១​ស្រី​៣​សុទ្ធតែ​នៅ​ពេញ​រៀន និង​អត់​ទាន់​ធ្វើការ​អី​កើត​ទេ ហើយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​កូនសិស្ស​ក្នុង​ក្លិប​១៥​នាក់​ទៀត ។ បើ​និយាយ​ពី​រឿង​លំបាក​គឺ​មហាលំបាក ព្រោះ​យូរ​ម្ដង​ៗ​ទើប​មាន​គេ​ជួយ​អង្ករ​១​បេ ឬ​២​បេ និង លុយ​១០០​ដុល្លារ​ជាដើម ។

អ៊ីចឹង​បើ​ខ្ញុំ​ទោរទន់​មិន​ប្រឹង​កូនសិស្ស​ខ្ញុំ​នឹង​អត់បាយ​»​។ លោកក៏បន្តទៀតថា​«​រាល់ថ្ងៃ​អា​រឿង​ជីវភាព​វា​លំបាក​ហើយ ប៉ុន្តែ​លំបាក​មួយទៀត​គឺ​កីឡាករ ព្រោះ​មួយ​ខែ​គេ​ឱ្យ​យើង​ដាក់​កីឡាករ​បាន​តែ​៥​នាក់​ទេ​ឡើង​វ៉ៃ ដល់​អ៊ីចឹង​កីឡាករ​យើង​មាន​ដល់​១៥​នាក់ មាន​អ្នកខ្លះ​ត្រូវ​ទៅ​ស្រុក ដោយសារ​រក​លុយ​អត់​បាន ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ថា​លំបាក​»​។ ​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរ​ដល់​មហាជន​នានា ដែល​ស្រឡាញ់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ សូម​ជួយ​គាំទ្រ​លើកទឹកចិត្ត​ជ្រោមជ្រែង​ជា​សម្ភារ ឬ​ថវិកា​ដល់​កីឡាករ ឬ​ក្លិប​ដែល​មាន​ការ​ខ្វះខាត ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9553203