Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈ នឹងដាក់កំហិតលើការផាកពិន័យ ចំពោះស្រ្តីស្លៀកពាក់ខ្លីពេក

សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបានរៀបចំតាក់តែងឡើង ដោយក្រសួងមហាផ្ទៃ បានដាក់បញ្ជូល ទៅអាជ្ញាធរថ្នាក់ក្រោមជាតិ តាមបណ្តាខេត្តទាំងអស់ ដើម្បីពិនិត្យនិង​កែសម្រួល​លើកចុងក្រោយ សម្រាប់ដាក់ជូនទៅរាជរដ្ឋាភិបាលអនុម័ត។

សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ មានចំនួន​៨​ជំពូក និង​៤៨​មាត្រា ក្នុងនោះក៏បានចែង​ពី​ការ​​ហាមឃាត់​ស្លៀកពាក់​ខ្លី ​នឹង​ត្រូវ​ដាក់​អនុវត្ត​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ។

ច្បាប់​នេះ អាច​នឹង​ត្រូវ​ចូល​ជា​ធរ​មាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ប្រសិនបើ​ការ​យល់ និង​អនុម័ត​ ដោយ​ក្រសួង​ពាក់ព័ន្ធ​នានា និង​រដ្ឋ​សភា។ សេចក្ដីព្រាងច្បាប់ ​មាន​គោលបំណង ដើម្បី​ធានា​ការ​គ្រប់គ្រង​សណ្ដាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ សោភ័ណ​ភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី​ជាតិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ ក៏បានលើកឡើងពី​ការ​រឹតត្បិត ដូច​ជាស្ដ្រី​ត្រូវ​បាន​ហាមឃាត់​ការ​ស្លៀក​ពាក់​ខ្លី​ពេក ​រហូត​ខើច​លើ​ខើច​ក្រោម ការ​ស្លៀកពាក់​ស្ដើង​លេចបង្ហាញកេរខ្លាស ឬ​ការ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃភេទជាដើម។ រីឯបុរស​មិន​ត្រូវ​ដោះ​អាវ​ឱ្យ​ខ្លួន​ទទេរ​នៅ​ទី​សាធារណៈ ឬ​ស្លៀក​តែ​ខោ​ទ្រនាប់ ដើម្បី​បង្ហាញ​កេ​រិ៍​ខ្មាសនោះទេ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9553133