ភ្នំពេញ:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរឺម៉កដឹកបន្លែពេញទំហឹងបណ្ដាលអោយ
បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យចំណែក៣នាក់
ទៀតរងរបួសធ្ងន់ស្រាល ។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១.នឹង៥០នាទីយប់ថ្ងៃទី ៤ខែសីហាឆ្នាំ ២០២០ ស្ថិតនៅលើកំណាត់ ផ្លូវ២៧១ភូមិ ៧សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូ មួយគ្រឿងម៉ាក អែប្លែត ពណ៌សពាក់ស្លាកលេខភ្នំពេញ1CZ-1256 ជិះឌុបគ្នាបានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីកើតមកលិចខណ:មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងពេញទំហឹង
បណ្ដាលអោយមានអ្នករងរបួសធ្ងន់ស្រាល៤នាក់
ត្រូវបានបងប្អូនជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍បានចុះទៅជួយសង្គ្រោះបឋមនឹងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននឹងទាក់ទងទៅរថយន្តសាម៊ុយដើម្បីមកដឹកយកទៅជួយសង្រ្គោះភ្លាមៗផងដែរ ចំណែកបុរម្នាក់ជាជនជាតិវៀតណាមដោយរងរបួសធ្ងន់ធ្ងរពេកពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យជាអកុសល់បានដាច់ខ្យល់ស្លាប់់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងម៉ូតូនឹងរឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់អោយសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ សួង សាម