Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមមានអ្នកឆ្លង ២២នាក់ទៀតហើយសរុប៦៤៦ករណីនៅក្នុងសហគមន៏ដាណាង

បើគិតត្រឹមល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ វៀតណាមមានមនុស្ស​១៥​នាក់ នៅ​ដា​ណា​ង និង​៦​នាក់​ផ្សេង​ទៀត នៅ​ខេត្តជាប់​គ្នា​នោះ គឺ​ខេត្តក្វា​ង​ណា​ម បាន​ឆ្លង​វីរុស Covid-19 នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម កើន​ដល់ ៦៤២​ករណី។

ស្ត្រី​ម្នាក់​នៅ​មើលថែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ក៏​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា មាន ឆ្លង Covid-19 នាំ​យក​ចំនួន​សរុប ត្រឹម​រយៈពេល​១​ថ្ងៃ​ចន្ទ​នេះ មាន​ដល់ ២២​ករណី ។ដោយអាស្រ័យបែបនេះ អ្នកជំងឺ​ទាំង ៦​នាក់ កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ហើយ បច្ចុប្បន្ន​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្វា​ង​ណា​ម ។

ចំណែក​អ្នកជំងឺ​១៥​នាក់ នៅ​ដា​ណា​ង។ ក្នុង​ចំណោម​ពួក​គេ មាន​១២​ករណី​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​៧​នាក់ ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ វិជ្ជមាន Covid-19 ។ នៅ​សល់​៣​នាក់​ទៀត គឺជា​មនុស្ស​ដែល​បាន​មើលថែ​ទាំ​សមាជិកគ្រួសារ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ។ ក្រៅពី​ឆ្លង​ក្នុង​សហគមន៍ នៅ​ដា​ណា​ង ក៏​មាននៅ​ទីក្រុង​និង​ខេត្ត ចំនួន​៨​ផ្សេង​ទៀត ឥឡូវនេះ មនុស្ស​ជាង ១០៣.០០០​នាក់ បាន​និង​កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ក្នុង​ប្រទេស​វៀតណាម ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9552946