បើយោងតាមការគណនីហ្វេសបុកបុរសជាប្តីបង្ហោះថា «ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ» ។ តាមព័ត៌មានមុននេះថា ប្តីរបស់ស្ត្រីរងគ្រោះបានទៅជួបមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសុំឱ្យជួយក្នុងរឿងយកសពប្រពន្ធត្រឡប់ពីបាងកកវិញ ប៉ុន្តែត្រូវមន្ត្រីណែនាំនិងឱ្យទាក់ទងទៅមន្ត្រីស្ថានទូតប្រចាំប្រទេសថៃ ដើម្បីឱ្យរៀបចំឯកសារដែលមានទាំងលេខទូរស័ព្ទផងដែរ ។
សូមបញ្ជាក់ផងដែរថា មនុស្ស៤នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាម ដោយសារការបាញ់ប្រហារមួយ ដែលមិនទាន់ដឹងពីមូលហេតុនៅឡើយ នៅក្នុងទីក្រុងបាងកក កើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី៣ សីហា ។ នេះបើយោងតាមកាផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុកថៃមួយ។
បច្ចប្បន្ននេះ បុរសជាប្តីនិងសាច់ញាតិកំពុងស្វះស្វែងរកការអន្តរាគមន៍ជួយពីស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាដើម្បីទទួលយកសពត្រឡប់មកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពបានឱ្យដឹងថាករណីបាញ់ប្រហារនេះ ដំបូងមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។យ៉ាងណា ក៏ដោយករណីខាងលើគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើតទេព្រោះជនសង្ស័យក្រោយបាញ់រៈបានគេចខ្លួនបាត់។ដោយ៖ត្នោត